March 2017

បើករថយន្តបញ្ច្រាស់ផ្លូវ បុករះម៉ូតូ នៅជិតច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន​, ស្លាប់៣នាក់ របួសជិត១០នាក់ និងខូចខាតម៉ូតូជិត១០គ្រឿង, ប្រជាពលរដ្ឋវាយកម្ទេចរថយន្ត និងអ្នកបើក


(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿង បើកបញ្ច្រាស់ រួចបើកបុករះម៉ូតូ នៅតាមផ្លូវស្ថិតនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ពោលនៅជិតច្រមុះជ្រូកក្បាលថ្នល់នោះ បានបណ្តាលឲ្យស្លាប់៣នាក់ របួសជិត១០នាក់ និងខូចខាតម៉ូតូជិត១០គ្រឿងផងដែរ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បង្កដោយរថយន្តមួយគ្រឿងម៉ាក Camry ឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2M-2245។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីជនបង្ក បានបើក​រថយន្តបញ្ច្រាស់ផ្លូវ ពីជើងទៅត្បូងស្រាប់តែជ្រុលទៅបុកជនរងគ្រោះ​ កំពុងបើកម៉ូតូបណ្តាលឲ្យស្រ្តី២នាក់ និងបុរសម្នាក់ទៀត បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ខណៈអ្នករងគ្រោះរបួសជិត១០នាក់ ព្រមទាំងខូចខាតម៉ូតូជិត១០គ្រឿងផងដែរ។
បើតាមសេចក្តីរាយការណ៍ថា ដោយសារតែកំហឹងខ្លាំងពេក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយអ្នកបើករថយន្តស្ទើរស្លាប់ និងនាំគ្នាទៅវាយ​រថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងផងដែរ។ នៅពេលនេះកម្លាំងសមត្ថកិច្ច​កំពុងព្យាយាមជួយយកអ្នកបើករថយន្តចេញពីកន្លែងកើតហេតុ និងជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយសារតែមានការផ្ទុះតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ​៕







សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ទទួលមរណភាពហើយ


រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ប្រកាស​ជូនដំណឹង​នៅ​មុន​នេះ​បន្តិច​ថា សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ទទួលមរណភាព នៅ​វេលា​ម៉ោង​១៨និង៣២​នាទី នា​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧​នេះ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ក្នុង​ជន្មាយុ​៦៦ឆ្នាំ ដោយ​រោគាពាធ​ ។

យោងតាមលោក​ជំទាវ អា​ន្នី សុខ​អាន និង​ក្រុម​គ្រួសារ បាន​ជូនដំណឹង​ថា សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បាន​ទទួលមរណភាពហើយ នៅ​វេលា​ម៉ោង​និង​ថ្ងៃ​ខែដូចខាងលើ​។



ចំណេះដឹង!​ រឿងរ៉ាវ ៧យ៉ាង ដែលនារីព្រួយបារម្មណ៏បំផុត ពេលដែលកំពុងឡើងគ្រែជាមួយបុរស !!

ស្ត្រី​ទាំងអស់ មិន​ថា​អាយុ ២១ ឬ ៦០​ឆ្នាំ​ទេ សុទ្ធតែ​បារម្ភ​អំពី​ការ​រួមភេទ​ទាំងអស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការព្រួយបារម្ភ​អំពី​ការ​រួមភេទ អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​បាន​។​


​មូលហេតុ​កំពូល​ដែល​ស្ត្រី​ភាគច្រើន​បារម្ភ​នោះ​គឺ​រាងកាយ​របស់​ពួកគេ​។ តើ​មាន​អ្វី​កើតឡើង​ទៅ​ប្រសិនបើ​គាត់​ស្អប់​រាងកាយ​របស់ខ្ញុំ​? ខ្ញុំ​ធាត់​ពេក គ្មាន​មធ្យោបាយ​អ្វី​ដែល​ខ្ញុំ​អាច​ដោះ​សម្លៀកបំពាក់​នៅ​ពីមុខ​គាត់​បាន​ទេ​! ដើមទ្រូង​របស់ខ្ញុំ​សំប៉ែត​ណាស់ តើ​ខ្ញុំ​អាច​ធ្វើអោយ​វា​ប្រសើរ​ឡើង​បាន​យ៉ាងដូចម្តេច​ទៅ​? ទាំងនេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ខ្លះ​នៃ​អ្វី​ដែល​ស្ត្រី​កំពុងតែ​ព្រួយបារម្ភ នៅពេល​វា​ដល់​ពេល​សម្រាប់​ពួកគេ​បង្កើត​ភាពស្និទ្ធស្នាល និង​រួមភេទ​។​

១- ខ្ញុំ​សង្ឃឹមថា ខ្ញុំ​មិន​អាច​មាន​ផ្ទៃពោះ​បានទេ​

ការ​មាន​ផ្ទៃពោះ​គឺជា​មូលហេតុ​ដ៏​ចំបង់​មួយ​ដែល​ស្ត្រី​ជាច្រើន​នាក់​ប្រហែលជា​មិន​ចង់​បណ្តោយ​ខ្លួន​រួមភេទ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ធ្វើ​ការប្រុងប្រយ័ត្ន​នូវ​អ្វី​ដែល​សំខាន់​ដូចជា ការប្រើ​ស្រោមអនាម័យ ឬ​ថ្នាំ​ពន្យា​កំណើត​នោះ អ្នក​នឹង​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​ប្រាថ្នា​ទៀត​ទេ​។ ប្រសិនបើ​អ្នក​ពិតជា​មិនបាន​ប្រើ​របស់​ការពារ​សោះ​វិញ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​បានដែរ​។​

២- តើ​ស្ត្រី​ទាំងអស់​មាន​បញ្ហា​ពិបាក​ក្នុង​ការឈាន​ដល់​ចំនុចកំពូល​គ្រប់គ្នា ឬ​មាន​តែ​ខ្ញុំ​ម្នាក់ឯង​ទេ​?

មាន​ស្ត្រី​ប្រហែលជា ២៥%​ភាគរយ​ប៉ុណ្ណោះ​ដែល​រួម​ភេទ​ទទួលបាន​នូវ​ចំនុចកំពូល ដូច្នេះ​អ្នក​ពិតជា​មិនមែន​មាន​បញ្ហា​តែ​ម្នាក់​ឯង​នោះ​ទេ​។ ស្ត្រី​មាន​និន្នាការ​គិត​អំពី​អ្វី​ដែល​ខុស​ចំពោះ​ខ្លួនឯង​ប្រសិនបើ​ពួកគេ​មិន​អាច​ទទួលបាន​ចំនុច​កំពូល ហើយ​ការគិត​មិន​ត្រឹមត្រូវ​។ ប៉ុន្តែ​ដើម្បី​ជំនួយ​ដល់​ការធ្វើ​បែប​នេះ ចូរ​ប្រាប់​ដៃគូរ​របស់​អ្នក​នូវ​ការពិត ហើយ​អ្នក​ទាំង​ពី​គួរតែ​ព្យាយាម​ស្វែងរក​អ្វីដែល​ធ្វើអោយ​អ្នក​មាន​ការ​ស្រើបស្រាល​បំផុត​។​

៣- ខ្ញុំ​បារម្ភ​ថា ការ​រួមភេទ​ដោយ​ដៃ (Masturbation) ប្រហែលជា​រឿង​មិន​ត្រឹមត្រូវ​ទេ​

និយាយ​បែប​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ​! ការ​រួមភេទ​ដោយ​ដៃ​មិនមែនជា​រឿង​ខុស ឬ​ប៉ះពាល់​ដល់​សុខភាព​បុរស និង​ស្ត្រី​ទេ​។ តាម​ការពិត ប្រសិនបើ​អ្នក​មិន​ទទួលបាន​នូវ​ចំនុចកំពូល​តាមរយៈ​ការ​រួមភេទ​ធម្មតាៗ​ទេ ការ​រួមភេទ​ដោយ​ដៃ​អាចជួយ​អោយ​អ្នក​យល់ដឹង​អំពី​រាង្គ​កាយរ​បស់​អ្នកបាន និង​ដឹង​អំពី​អ្វី​ដែល​នឹង​ធ្វើអោយ​អ្នក​ដល់​ចំនុចកំពូល​បាន​។​

៤- មិនទាន់​ត្រៀម​ខ្លួន​ដើម្បី​រួមភេទ​ទេ ប៉ុន្តែ​គាត់​ត្រៀម​រួច​ទៅ​ហើយ​!

អារម្មណ៍​នៃ​ការ​មិន​ប្រាកដ​អំពី​ការ​រួមភេទ​គឺ​ពិតជា​រឿង​មួយ​ធម្មតា​ទេ​។ ស្ត្រី​ជា​ច្រើន​មាន​ការសង្ស័យ​ច្រើនណាស់ ប៉ុន្តែ​អារម្មណ៍​ដែលថា ពួក​គេ​គួរតែ​បណ្តោយ​ខ្លួន​សិន និង​រួមភេទ​ដើម្បី​ការសប្បាយ​របស់​ដៃគូរ​។ ប៉ុន្តែ​ជំនួស​ពី​ការធ្វើ​ដូច្នេះ​វិញ អ្នក​គួរតែ​ប្រាប់​ដៃគូរ​របស់​អ្នក​ថា ពេលវេលា​គឺ​មិន​សក្តិសម​សម្រាប់​អ្នក​ទេ​។ ប្រសិនបើ​គាត់​ពិតជា​យកចិត្តទុកដាក់​អំពី​អ្នក​មែន គាត់​នឹង​រងចាំ​រហូតដល់​អ្នក​ត្រៀម​ខ្លួន​រួច​។​

៥- ខ្ញុំ​បារម្ភ​ថា​គាត់​នឹង​បដិសេធន៍​មិន​ប្រើ​ស្រោមអនាម័យ​

​ស្ត្រី​មួយ​ចំនួន​មាន​និន្នាការ​មួយ​ក្នុង​ការ​សង្កត់ធ្ងន់​ទៅលើ​ការប្រើ​ថ្នាំ​ពន្យា​កំណើត ដែល​វា​ជា​ហេតុផល​មួយ​ធ្វើអោយ​ពួកគេ​យល់ថា ដៃគូរ​របស់​ពួកគេ​នោះ​ប្រើ​ស្រោមអនាម័យ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា ដៃគូរ​របស់​អ្នកនឹង​យល់ព្រម ឬ​ប្រសិនបើ​គាត់​មិន​ចង់​ប្រើ​ស្រោមអនាម័យ​ទេ អ្នក​គួរតែ​មាន​ការទទួលខុសត្រូវ​នៃ​ការការពារ​ខ្លួន​ឯង​វិញ​។​

៦- ហេតុអ្វី​បានជា​គាត់​មិន​អោយ​ខ្ញុំ​បិទ​ភ្លើង​?

​សម្រាប់​ស្ត្រី ការចង់បាន​នូវ​ការបិទ​ភ្លើង​ខណៈពេលដែល​ការ​រួមភេទ​ធ្វើអោយ​ពុំ​មាន​សន្តិសុខ​ចំពោះ​រាង្គ​កាយរ​បស់​ពួកគេ​។ ប៉ុន្តែ​ដូច​អ្វី​ដែល​ខ្ញុំ​បញ្ជាក់​ពីមុន​ដែរនោះ អ្នកនឹង​តែងតែ​ស្វែងរក​អ្វីដែល​មិន​ត្រឹមត្រូវ​ជា​មួយ​រាង្គ​កាយរ​បស់​អ្នក ហើយ​វា​នឹង​មិន​ធ្វើអោយ​អ្នក​មាន​អា​ម្មណ៍​ល្អ​ឡើយ​។ ជំនួស​មកវិញ ប្រសិនបើ​អ្នក​មាន​ផា​សុខភាព​ចំពោះ​ស្បែក​របស់​អ្នក ដៃគូរ​របស់​អ្នក​នឹង​មាន​ផាសុខភាព​ដែរ​។ ការ​ដែល​បិទ​ភ្លើង ឬ​បើកភ្លើង​វា​មិន​មាន​ជា​បញ្ហា​ចោទ​នោះទេ​!

៧- ខ្ញុំ​គិតថា ការ​រួមភេទ​ពិតជា​រឿង​អស្ចារ្យ​!

នេះ​មានន័យ​ថា វា​ប្រហែលជា​មិន​កើត​ឡើង​សម្រាប់​អ្នកនោះ​ទេ​។ ការ​រួមភេទ​មិនមែន​សុទ្ធ​ជា​ការ​សូក​បញ្ចូល​លិង្គ​ទើប​ហើយ​រួម​ភេទ​បាន​ទេ ប៉ុន្តែ ការប្រើ​អណ្តាត​លឹត ការ​បរ​បោស​អង្អែល ការ​ថើប និង​ការ​ថ្នាក់​ថ្នម សុទ្ធតែ​ជា​ផ្នែក​មួយ​របស់​វា​ទាំងអស់​។ ការ​ដែល​ប្រាកដ​ថា ដៃគូរ​របស់​អ្នកចូលរួម​ក្នុងកា​របរ​បោស​អង្អែល​ក្នុងពេល​រួម​ភេទ​បាន នោះ​អ្នក​អាចនឹងទទួល​បាន​នូវ​បទពិសោធន៍​នៃ​ការ​រួមភេទ​ដ៏​អស្ចារ្យ​មួយ​ហើយ​។ ការ​រួមភេទ​តាម​មាត់ ក៏​ជា​ជម្រើស​មួយ​ផ្សេង​ទៀត​សម្រាប់​ពេលវេលា​ដ៏​ល្អ​មួយ​នៅលើ​គ្រែ​ដែរ​៕​

សូមជួយចែលរំលែកបន្ត!!ឱសថពិសេស សម្រាប់អ្នកទឹកនោមផ្អែម ញ៉ាំថ្នាំធម្មជាតិនេះតែ១ខែធានាថាជាតិស្ករនឹងចុះមកធម្មតាវិញ។


ឱសថពិសេស សម្រាប់អ្នកទឹកនោមផ្អែម
ញ៉ាំថ្នាំធម្មជាតិនេះតែ១ខែធានាថាជាតិស្ករនឹងចុះមកធម្មតាវិញ
សូមជួយ share បន្តចែកគ្នាដឹងផង!

- យកម្រះធម្មជាតិ (គ្មានជាតិគីមី) មកចិត និងឆ្កឹះគ្រាប់របស់វាចេញ។ ហាន់ជាចំណិតស្តើងៗតូចៗ ហើយយកវាទៅហាលថ្ងៃឲ្យស្ងួត រួចយកម្រះស្ងួតមកកិនអោយក្លាយជាម្សៅ។

- វិធីប្រើប្រាស់គឺ យកម្សៅម្រះមួយស្លាប្រពាកាហ្វេ ឆុងជាមួយទឹកក្តៅដាំពុះចំនួនមួយកែវ។ ពិសាទឹកតែម្រះនេះ ចំនួនពីរដងក្នុងមួយថ្ងៃ នៅក្រោយពេលញ៉ាំបាយ ឬពេលព្រឹកព្រលឹម និងមុនពេលចូលគេង។

រយៈពេល១ខែ គឺធានាថាជាតិស្ករនៅក្នុងឈាមរបស់លោកអ្នក នឹងត្រឡប់ទៅរកភាពដើមវិញ។ នៅពេលឆុង អាចបន្ថែមម្សៅរមៀតបន្តិចគឺកាន់តែប្រសើរ។

រួមភេទ​ក្នុង​ថ្ងៃ​មក​រដូវ អាច​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​ទេ? នេះជាសំណួរដែល មានអ្នកសួរច្រើនបំផុត ហើយក៏ឆ្លើយជារាងរាល់ថ្ងៃដែរ !

រួមភេទ​ក្នុង​ថ្ងៃ​មក​រដូវ អាច​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​ទេ? នេះជាសំណួរដែល មានអ្នកសួរច្រើនបំផុត ហើយក៏ឆ្លើយជារាងរាល់ថ្ងៃដែរ



ពិត​ប្រាកដ​ណាស់ ស្ត្រី​ជាច្រើន មិនថា​ពួកគេ​កំពុង​ព្យាយាម​ចង់​មាន​កូន ឬ​ក៏​អត់​ទេ តែ​តើ​ស្ត្រី​អាច​មាន​ផ្ទៃពោះ​ទេ នៅពេល​នាង​រួមភេទ​ចំ​ថ្ងៃ​នាង​មក​រដូវ?

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ស្ត្រី​រួមភេទ​ក្នុង​ពេល​មក​រដូវ ជា​សញ្ញា​បង្ហាញ​ថា នាង​មិន​អាច​មាន​ផ្ទៃពោះ​ទេ។

ជា​ការពិតណាស់ មាន​ស្ត្រី​ជាច្រើន​ចង់​ប្រឡូក​ក្នុង​ការរួមភេទ​ដោយ​មិន​បាន​ការពារ និង​មិន​ទាន់​គ្រោង​ចង់​មាន​កូន តែ​កំពុង​រង់ចាំ​ថ្ងៃ​មក​រដូវ​របស់​នាង​យ៉ាងអន្ទះអន្ទែង ព្រោះ​វា​ពិតជា​ជួយ​នាង​មិន​អាច​ឱ្យ​មាន​កូន​បាន។

ពេល​មក​រដូវ ជា​ពេល​ដែល​អូវុល​ស្ត្រី​បញ្ចេញ​ពី​ប្រព័ន្ធ​រាងកាយ តាម​ភ្នាស​ស្បូន មក​តាម​ទ្វារមាស ១ខែ​ម្តង។

ប្រសិនបើ​អូវុល​បង្ក​កំណើត ស្ត្រី​នឹង​មាន​ផ្ទៃពោះ នាង​នឹង​បាត់​រដូវ រហូតដល់​ទារក​កើត។

ស្ត្រី​គ្រប់រូប​តែងតែ​មាន​រយៈពេល ២-៣ថ្ងៃ​ជារៀងរាល់​ខែ ជា​ថ្ងៃ​បង្ក​កំណើត និង​ជា​ថ្ងៃ​ស្ត្រី​ងាយ​នឹង​មាន​កូន​បំផុត ព្រោះ​អូវុល​ត្រូវ​បាន​បញ្ចេញ និង​ត្រៀម​បង្កកំណើត​ជាមួយ​មេ​ជីវិត​ជាស្រេច។

ដូច្នេះ ក្នុង​កំឡុង​ថ្ងៃ​មក​រដូវ អូវុល​មិន​ទាន់​បង្កកំណើត និង​អូវុល​ទើប​នឹង​កើត​ថ្មី ត្រូវ​បាន​បញ្ចេញ​ចោល ដូច្នេះ​តាម​ធម្មតា ថ្ងៃ​ស្ត្រី​មក​រដូវ ជា​ថ្ងៃ​ដែល​ស្ត្រី​មិន​ងាយ​នឹង​មាន​កូន​ឡើយ។

តែ​ទោះបី​ជា​យ៉ាងណា មាន​ករណី​ជាច្រើន ស្ត្រី​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ក្នុង​ថ្ងៃ​មក​រដូវ តែ​នៅតែ​អាច​មាន​កូន។ ការពិត​គឺ​ថា មេ​ជីវិត​បុរស​អាច​រស់នៅ​ក្នុង​ខ្លួន​ស្ត្រី​បាន​រយៈពេល​ដល់​ទៅ ៥ថ្ងៃ។ ដូច្នេះ ប្រសិនបើ​ស្ត្រី​ប្រឡូក​នឹង​ការរួមភេទ​ក្នុង​ថ្ងៃ​បញ្ចប់​រដូវ ឱកាស​នៃ​ការមាន​ផ្ទៃពោះ​របស់​នាង​អាច​នឹង​កើតឡើង​នៅ​ប៉ុន្មាន ២-៣ថ្ងៃ​បន្ទាប់ នៅពេល​មេ​ជីវិត​នៅតែ​មាន​ជីវិត ហើយ​អាច​បង្កកំណើត​ជាមួយ​អូវុល​បាន។

សរុប​មក ឱកាស​នៃ​ការមាន​ផ្ទៃពោះ​មាន​តិច បើសិន​ស្ត្រី​រួមភេទ​ដោយ​មិន​បាន​ការពារ ក្នុង​អំឡុង​ថ្ងៃ​មក​រដូវ។

ដូច្នេះ បើសិន​អ្នក​មិន​ទាន់​ចង់​បាន​កូន យល់ល្អ​គួរ​ការពារ​ក្នុង​ពេល​រួមភេទ​ប្រសើរជាង៕
ប្រភព៖មង្គលការ

ចំណេះដឹង!! វិធីតាមបែបធម្មជាតិ ចង់​រួមភេទ​ឱ្យ​ឆាប់មាន​កូន ឬ​គ្មាន​កូន អាចអនុវត្តតាមវិធីនេះបាន


គូស្វាមីភរិយា​ប្រាថ្នា​ចង់​ក្លាយ​ជា​ឪពុក​ម្តាយ​គេ​ត្រូវ​សម្គាល់​មើល​ថ្ងៃ​បង្ក​ពង​កំណើត។ ជា​ការពិត​ណាស់ គូស្វាមីភរិយា​មិន​ទាន់​ចង់​ក្លាយ​ជា​ឪពុក​ម្តាយ​គេ​ក៏​ត្រូវ​ដឹង​ពី​ថ្ងៃ​បង្ក​ពង​កំណើត​នេះ​ផង​ដែរ។

ចង់​មាន​កូន​ត្រូវការ​រៀបចំ​គម្រោង។ អនុវត្ត​តាម​វិធី​ពន្យា​កំណើត​ដែល​សុវត្ថិភាព​ប្រសើរ​ជាង​ទៅ​យក​កូន​ចេញ​ដោយសារ​មិន​ទាន់​ចង់​បាន។

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ការពិត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​អំពី​ការបង្ក​ពង​កំណើត​របស់​ស្ត្រី៖

ការពិត ១
កោសិកា​មេ​ជីវិត​អាច​រស់​បាន​រយៈពេល ៣-៥ ថ្ងៃ​បន្ទាប់ពី​វា​បាន​ចូល​ទៅក្នុង​ខ្លួន​ស្ត្រី។ ប៉ុន្តែ​ពង​បង្ក​កំណើត​ស្ត្រី​អាច​រស់​បាន​ត្រឹមតែ ៦-១២ ម៉ោង​ប៉ុណ្ណោះ។ ប្រសិនបើ​ការបង្ក​កំណើត​កើតឡើង​មុន​ពេល​នេះ ស្ត្រី​នឹង​មាន​ផ្ទៃពោះ។

ការពិត ២
បើសិន​វដ្ត​រដូវ​ចុងក្រោយ​របស់​អ្នក​នៅ​ថ្ងៃ​ទី ៣០-៣១ នោះ​ថ្ងៃ​បង្ក​ពង​កំណើត​អ្នក​នឹង​នៅ​ថ្ងៃ​ទី ១១-១៤។ ចងចាំ​គំនិត​នេះ​ទុក ដូច្នេះ​អ្នក​អាច​រៀបចំ​គម្រោង​រួមភេទ​ជាមួយគ្នា​បាន។

ការពិត ៣
គន្លឹះ​មួយ​ផ្សេង​ទៀត​បង្ហាញ​ថា ពង​បង្ក​កំណើត ជា​ទឹករំអិល​ក្នុង​ក​ស្បូន។ ស្លេស្ម​ត្រូវ​បាន​បញ្ចេញ​ដោយ​ក​ស្បូន។ គោលដៅ​ពី​ក្រោយ​របស់​វា​គឺ កោសិកា​មេ​ជីវិត​ធ្វើ​ដំណើរ​រហូត​ដល់​ជួប​ពង​បង្ក​កំណើត​ស្ត្រី។

ការពិត ៤
ស្ត្រី​ខ្លះ​អាច​ដឹង​ពី​ថ្ងៃ​បង្ក​ពង​កំណើត ព្រោះ​ពួកនាង​តែងតែ​ជួប​នឹង​អាការៈ​ឈឺចាប់​តិចៗ​ក្នុង​អំឡុង​ពាក់កណ្តាល​វដ្ត​រដូវ​ប្រចាំ​ខែ។

ការពិត ៥
ក្នុង​អំឡុង​ថ្ងៃ​បង្ក​ពង​កំណើត សម្រស់​ស្ត្រី​កាន់តែ​មាន​ភាពទាក់ទាញ​ខ្លាំង​ឡើង។ រឿង​នេះ​កើតឡើង​ដោយ​មិន​ដឹង​ខ្លួន ដោយសារ​បរិស្ថាន​ក្នុង​ខ្លួន​ស្ត្រី។ សម្លេង​នាង​ក៏​ផ្លាស់ប្តូរ​ដែរ។ សូរ​សម្លេង​នាង​អាច​នឹង​ខ្ពស់​ជាង​ធម្មតា។

ការពិត ៦
សូម្បីតែ​ញ្ញាណ​ក្លិន​របស់​នាង​ក៏​ឡើង​ខ្ពស់​ដែរ ក្នុង​អំឡុង​ថ្ងៃ​បង្ក​ពង​កំណើត​នេះ។ បុរស​មាន​ក្លិន​ខ្លួន​ក្រអូប​នឹង​ទាក់ទាញ​ចំណង់​តណ្ហា​ផ្លូវភេទ​ស្ត្រី​ក្នុង​ថ្ងៃ​បង្ក​ពង​កំណើត៕
\

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget