ភ្នំពេញ-នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៥ ម៉ោង ០២និង១៥ នាទី រំលងអធ្រាត្រ មានករណីលួចមានស្ថានទម្ងន់ទោស ( ប្លន់ម៉ូតូ ) នៅ មុខផ្ទះលេខ ៣១ ផ្លូវ ១៦៧ ភូមិ ៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន បង្កដោយជនសង្ស័យមានគ្នា ០៥ នាក់ ប្រុស ( រត់គេច ០៤ នាក់ ) ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ១ នាក់ មានឈ្មោះ ចាន់ ដារ៉ា ភេទ ប្រុស អាយុ ២២ ឆ្នាំ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១១២បេ ផ្លូវ ៦៩ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌមានជ័យ ឯជនរងគ្រោះឈ្មោះ ហាក់ គឹមហ៊ាង ភេទ ប្រុស អាយុ ២៦ ឆ្នាំ ខ្មែរ មុខរបរ លក់ទូរស័ព្ទ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ បេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ( ជាម្ចាស់ម៉ូតូ ) និងជនរងគ្រោះម្នាក់ ទៀត ឈ្មោះ តឹម នរគី ភេទ ស្រី អាយុ ២៤ ឆ្នាំ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ ៩១៤ ផ្លូវ ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ( ជាម្ចាស់កាបូបយួរ ) ហើយសម្ភារដែលបាត់បង់មាន ៖ ម៉ូតូ ០១ គ្រឿង ម៉ាក SCOOPY ពណ៌ ស មិនចាំស្លាកលេខ ,កាបូបយួរមួយ ពណ៌ ខ្មៅ ក្នុងនោះមាន លុយ ១៤០ ដុល្លា ,ទូរស័ព្ទ ០៣ គ្រឿង ( ម៉ាក HTC ពណ៌ ស ,ម៉ាក អាយហ្វូនហ្វាយ ពណ៌ ខ្មៅ និងម៉ាក ណូគា ពណ៌ ខ្មៅ ( របស់ជនរងគ្រោះ ) ។ វត្ថុតាងសមត្ថកិច្ចដកហូតបានមាន ៖ ម៉ូតូ ០១ គ្រឿង ម៉ាក និច ពណ៌ ត្រួយចេក ពាក់ស្លាកលេខ 1CK-4524 ភ្នំពេញ ,លេខតួ-ម៉ាស៊ីន 303915 ,លេខម៉ាស៊ីន ,អាវុធខ្លី ០១ ម៉ាក ប៉េអាកុល (ប្រើហ្គាស) លេខ 003090 (របស់ជនសង្ស័យ)។ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ហាក់ គឹមហ៊ាង បានជិះម៉ូតូ របស់ខ្លួនម៉ាកខាងលើ ដោយឌុបជនរងគ្រោះឈ្មោះ តឹម នរតី ( ត្រូវជាសង្សារ ) ចេញពីហូបអីនៅផ្សារសូរិយាម៉ល គោលបំណង ត្រឡប់ទៅផ្ទះនៅម្តុំសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុ ស្រាប់តែ មានជនសង្ស័យ ០៥ នាក់ ប្រុស មានឈ្មោះ ចាន់ ដារ៉ា ( ចាប់បាន ) ,ឈ្មោះ រ៉ន ( រត់គេចខ្លួន ) ,ឈ្មោះ បញ្ញា ( រត់គេចខ្លួន ) ,ឈ្មោះ ចិត្ត ( រត់គេចខ្លួន ) និងម្នាក់ទៀត មិនស្គាល់ឈ្មោះ បានជិះម៉ូតូ ០៣ គ្រឿង ដោយឈ្មោះ រ៉ន បើកម៉ូតូ ម៉ាក និច ពាក់ស្លាកលេខ 1CK-4524 ភ្នំពេញ ,ឈ្មោះ ចិត្ត ជិះម៉ូតូ ម៉ាក ឡែត ពណ៌ ខ្មៅ លាយ ក្រហម និងម្នាក់ទៀត មិនស្គាល់ឈ្មោះ បើកម៉ូតូ ម៉ាក សេ១២៥ ពណ៌ ខ្មៅ ដោយឌុបឈ្មោះ បញ្ញា បានជិះមកពីក្រោយកៀរ និងស្ទាក់ម៉ូតូរបស់ជនរងគ្រោះ អោយឈប់ រួចជនសង្ស័យឈ្មោះ ចាន់ ដារ៉ា បានដកអាវុធខ្លី ម៉ាកខាងលើ ភ្ជង់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ បញ្ញា បានទៅដណ្តើម យកម៉ូតូ និងកាបូបយួររបស់ជនរងគ្រោះទាំងពីរ ដែលកាបូបយួរ របស់ជនរងគ្រោះដាក់ធ្ពាក់នៅរានកណ្តាល ប្រឡោះជើង ( បានសម្រេច ) រួចនាំគ្នាបើកម៉ូតូគេចខ្លួនបាន ពេលនោះកម្លាំងសមត្ថកិច្ច ដែលកំពុងល្បាតក្បែរនោះ បានឃើញក៏បានអន្តរាគមន៍ ដេញតាមស្ទាក់ចាប់បានជនសង្ស័យម្នាក់ឈ្មោះ ចាន់ ដារ៉ា និងបានដកហូតវត្ថតាងខាងលើ ។ ពីស្នងការដ្ឋាននគរបាលរាជធានី
ប្រភពព័ត៌មានមកពី ABC Cambodia Fm 107.5 Mhz Fb Page


Post a Comment