ឧទ្ធម្ភាគចក្រថៃទំលាក់អាហារនិងទឹកអោយទៅទូកដែលពេញដោយជនជាតិ Rohingya ជាង300នាក់ក្រោយពេលរសាត់អណ្តែតលេីទឹកសមុទ្រជាង2ខែ
ឧទ្ធម្ភាគចក្រថៃទំលាក់អាហារនិងទឹកអោយទៅទូកដែលពេញដោយជនជាតិ Rohingya ជាង300នាក់ក្រោយពេលរសាត់អណ្តែតលេីទឹកសមុទ្រជាង2ខែដោយគោលបំណងគឺសំដៅទៅប្រទេសម៉ាឡេសីុដែលបានរសាត់ចូលដែនសមុទ្ររបស់ប្រទេសថៃ ដោយពួកគេចេញពីប្រទេសភូមាគេចពីជំលោះសាសនានៅប្រទេសភូមាដែលនៅលេីទូកមានក្មេងចាស់ និងទារក ថៃ ឥណ្ឌូនសីុនិងម៉ាឡេសីុមិនអាចទទួលចំនួនជនភៀសខ្លួនទាំងអស់ដែលមានដល់ទៅរាប់មឺុននាក់និងខ្លះទៀតគឺមកពីប្រភេទបង់ក្លាដេស ពេលខ្លះក៏សំរេចចិត្តរុញទូកនោះទៅកណ្តាលសមុទ្រវិញ។មកដល់ពេលនេះពួកគេមិនទាន់ដឹងជោគវាសនានឹងត្រូវរសាត់អណ្តែតដល់ណារឺស្លាប់ពេលណានោះទេ អ្នកដែលស្លាប់ភាគច្រេីនគឺដោយអត់ឃ្លាន ខ្សោយកំលាំងដែលត្រូវបានបោះសាក់សពចូលក្នុងទឹកសមុទ្រ ក្រុមទូកខ្លះទៀតត្រូវទុកចោលកណ្តាលសមុទ្រដោយពួកឈ្មួញកពួកគេមកជួញដូរដោយសន្យាបញ្ចូនទៅដល់ប្រទេសល្អ តែពេលបានលុយហេីយក៏ទុកចោលអោយស្លាប់តាមយថាកម្មនៅកណ្តាលសមុទ្រ។គ្រាន់តែឃេីញអាហារដែលថៃទំលាក់អោយពួកគេលោតចូលទឹកហែលទៅយកភ្លាមដោយភាពស្រេកឃ្លាន គេនៅប៉ាន់ប្រមានថាមានទូកនៃជនជាតិRohingya រាប់សឹបទូកទៀតដែលមានមនុស្សច្រេីនជាងមឺុននាក់នៅកណ្តាលសមុទ្រ
ប្រភពព័ត៌មានមកពី ABC Cambodia Fm 107.5 Mhz Fb Page



Post a Comment