ខេត្តកណ្ដាល ក្រុងតាខ្មៅ៖ មានករណីស្ដ្រី​ម្នាក់​ឈឺ​ពោះ​ឆ្លង​ទន្លេ​ (សម្រាល​កូន) ​បណ្តាល​ឲ្យស្លាប់​ម្តាយ ហេតុ​ការណ៍​នេះ​​កើត​​ឡើង​កាល​ពី​ថ្ងៃ​ទី​០៧​ខែ​តុលា​ឆ្នាំ ២០​១៧ វេលា​ម៉ោង​១៩​និង​៥០​នាទី​ ចំនុច​មន្ទីរ​ពេទ្យ​សម្ពព​ម៉ានីភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល​ ។ ជន​រង​គ្រោះ​ឈ្មោះ រឿន ដានី ភេទស្រី អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធើ្វ​ធៀប​ការ​មាន​ស្រុក​កំណើត​ភូមិ​កំពង់​ព្រឹង ឃុំសិត្បូ ស្រុក​ស្អា​ង ខេត្ត​កណ្តាល ។







\

#ក្រុងតាខ្មៅ : ថ្ងៃទី០៨.១០.២០១៧
+ករណីៈ ធ្លងទន្លេ សំរាកកូន (បណ្តាលអោយស្លាប់ម្តាយ)
-កើតហេតុៈ ថ្ងៃទី ០៧.១០.២០១៧ វេលាម៉ោង ១៩:៥០នាទីមោ៉ងកើតហេតុ ចំនុច : សម្ពពម៉ានី ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលជនរងគ្រោះឈ្មោះ រឿន ដានី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធើ្វធៀបការមានស្រុកកំណើតភូមិកំពង់ព្រឹង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ សភាពរឿងហេតុ: តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈោ្មះឆាយ សោភណ្ឌ័ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ បានអោយដឹងថា:នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជនរងគ្រោះបានប្រាប់ម្តាយថាឈឺពោះហេីយក៏បានរៀបចំឥវ៉ាន់ដើម្បីមកសំរាលកូននៅគ្លីនិកសម្ពពម៉ានី ពេលមកដល់ក៏បានយកជនរងគ្រោះចូលក្នុងបន្ទប់ លោកគ្រូពេទ្យក៏បានដាក់សេរ៉ូមអោយជនរងគ្រោះបានប្រហែលមួយសន្ទុះ ជនរងគ្រោះក៏បានឈឺពោះបែកទឹកភ្លោះ ហេីយគ្រូពេទ្យក៏បានចាប់ផ្តើមយកជនរងគ្រោះឡើងលើគ្រែដើម្បីសំរាកកូន ជនរងគ្រោះខំប្រឹងកើតទារកចេញមកហេីយទារកក៏សន្លប់គ្រូពេទ្យជួយសង្គ្រោះទារករួចហេីយក៏ជួយសង្គ្រោះជនរងគ្រោះប៉ុន្តែធ្លាក់ឈាមច្រើន ពេលនោះជនរងគ្រោះមានអារម្មណ៍ថប់ទ្រូង គ្រូពេទ្យក៏បានជួយសង្គ្រោះសង្កត់ទ្រូងប៉ុន្តែជនរងគ្រោះក៏បានស្លាប់បាត់ទៅហេីយ។បន្ទាប់មកក៏រាយការណ៍ជូនសមត្តិកច្ចដើម្បីធើ្វការចុះពិនិត្យ។

ការសន្និដ្ឋាន :តាមការពនិត្យរបស់សមត្ថកិច្ចជំនាញបចេ្ចកទេសខេត្តកណ្តាលនិងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ក្រុងតាខ្មៅ លោកគ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះសំរាកកូនមានធ្លាក់ឈាមច្រើនបណ្តាយអោយស្លាប់ ។ក្រោយពីពិនិត្យចប់សព្វគ្រប់សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះសមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវតាមនិតិវិធី។