កូនរស់ តែម្តាយស្លាប់ពេលសម្រាលកូននៅគ្លីនិកសម្ពពម៉ានី
ខេត្តកណ្ដាល ក្រុងតាខ្មៅ៖ មានករណីស្ដ្រីម្នាក់ឈឺពោះឆ្លងទន្លេ (សម្រាលកូន) បណ្តាលឲ្យស្លាប់ម្តាយ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៧ខែតុលាឆ្នាំ ២០១៧ វេលាម៉ោង១៩និង៥០នាទី ចំនុចមន្ទីរពេទ្យសម្ពពម៉ានីភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ រឿន ដានី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធើ្វធៀបការមានស្រុកកំណើតភូមិកំពង់ព្រឹង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
#ក្រុងតាខ្មៅ : ថ្ងៃទី០៨.១០.២០១៧
+ករណីៈ ធ្លងទន្លេ សំរាកកូន (បណ្តាលអោយស្លាប់ម្តាយ)
-កើតហេតុៈ ថ្ងៃទី ០៧.១០.២០១៧ វេលាម៉ោង ១៩:៥០នាទីមោ៉ងកើតហេតុ ចំនុច : សម្ពពម៉ានី ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលជនរងគ្រោះឈ្មោះ រឿន ដានី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធើ្វធៀបការមានស្រុកកំណើតភូមិកំពង់ព្រឹង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ សភាពរឿងហេតុ: តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈោ្មះឆាយ សោភណ្ឌ័ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ បានអោយដឹងថា:នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានប្រាប់ម្តាយថាឈឺពោះហេីយក៏បានរៀបចំឥវ៉ាន់ដើម្បីមកសំរាលកូននៅគ្លីនិកសម្ពពម៉ានី ពេលមកដល់ក៏បានយកជនរងគ្រោះចូលក្នុងបន្ទប់ លោកគ្រូពេទ្យក៏បានដាក់សេរ៉ូមអោយជនរងគ្រោះបានប្រហែលមួយសន្ទុះ ជនរងគ្រោះក៏បានឈឺពោះបែកទឹកភ្លោះ ហេីយគ្រូពេទ្យក៏បានចាប់ផ្តើមយកជនរងគ្រោះឡើងលើគ្រែដើម្បីសំរាកកូន ជនរងគ្រោះខំប្រឹងកើតទារកចេញមកហេីយទារកក៏សន្លប់គ្រូពេទ្យជួយសង្គ្រោះទារករួចហេីយក៏ជួយសង្គ្រោះជនរងគ្រោះប៉ុន្តែធ្លាក់ឈាមច្រើន ពេលនោះជនរងគ្រោះមានអារម្មណ៍ថប់ទ្រូង គ្រូពេទ្យក៏បានជួយសង្គ្រោះសង្កត់ទ្រូងប៉ុន្តែជនរងគ្រោះក៏បានស្លាប់បាត់ទៅហេីយ។បន្ទាប់មកក៏រាយការណ៍ជូនសមត្តិកច្ចដើម្បីធើ្វការចុះពិនិត្យ។
ការសន្និដ្ឋាន :តាមការពនិត្យរបស់សមត្ថកិច្ចជំនាញបចេ្ចកទេសខេត្តកណ្តាលនិងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ក្រុងតាខ្មៅ លោកគ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះសំរាកកូនមានធ្លាក់ឈាមច្រើនបណ្តាយអោយស្លាប់ ។ក្រោយពីពិនិត្យចប់សព្វគ្រប់សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះសមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវតាមនិតិវិធី។