នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៧ ទីភ្នាក់ងារលក់វត្ថុបុរាណ Jonathan Tucker Antonia Tozer Asian Art បានស្ម័គ្រចិត្តប្រគល់ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ថ្ម ដែលមានអាយុកាលតាំងពីសម័យអង្គរ ជូនមករាជរដ្ឋាភិបាលកម្ពុជាវិញ តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស នាទីក្រុងឡុងដ៍។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ធ្វើសេចក្ដីជូនដំណឹងមុននេះ។


Post a Comment