ជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តដួលខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាម
នារីរងគ្រោះឈ្មោះពៅ ស្រីរីន អាយុ១៩ឆ្នាំ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ិុយគីលែត ពណ៌ស អត់ស្លាកលេខ បើកដោយនារីរងគ្រោះធ្វើដំណើរក្នុងទិសដៅស្របគ្នាដែរ ពេលមកដល់ចំណុចកើតហេតុម៉ូតូបានឡើងវ៉ារថយន្តបម្រុងទៅមុន ប៉ុន្តែពេលនោះរថយន្តបានងាកចង្កូតមកឆ្វេងគេចជង្ហុគដែលនៅខាងស្តាំដៃបណ្តាលឱ្យប៉ះដៃចង្កូតម៉ូតូដួលខ្ទាតនារីរងគ្រោះចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗតែម្តង។
ក្រោយកិនមនុស្សស្លាប់ហើយ រថយន្តមិនបានឈប់ទេ គឺបានបន្ថែមល្បឿនទៅមុខបាត់ស្រមោល៕

Post a Comment