2015

ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ទៅ​បុក​ពីក្រោយ​រថយន្ត​​​ចត​ស្ងៀម​​បែក​ក្បាល​ផុង​លលាដ៏​ស្លាប់​ក្នុង​ថ្លុកឈាម


រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​បែកក្បាល​ផុង​លលាដ៏ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែងដោយសារ​តែ​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ MIO មួយ​គ្រឿងក្នុង​ល្បឿន​លឿនជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដែល​ចត​ស្ងៀម​នៅ​ច​ញ្ចើ​ម​ផ្លូវ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង៤ ​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ ​តុលា ​​២០១៥ នៅ​លើ​បណ្តោយ​ផ្លូវ​លេខ​២៣០ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។
បុរស​ដែល​ស្លាប់​​ឈ្មោះ មាស​ សុក្រ​បូរ​មី អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។
តាម​ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ យ៉ា​ម៉ា​ហា​ MIO មួយ​គ្រឿង ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BE-0269 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​២៣០ ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​មាន​សភាព​ស្រវឹង​ជោកជាំ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​តែ​​ស្រវឹង​ខ្លាំង​ពេក​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​​គូទ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ មួយ​គ្រឿង ​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-2551 ​ជា​រថយន្ត​ដឹក​បន្លែដែល​​ម្ចាស់​បើក​មក​ចត​ស្ងៀម​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវចំ​ពេញទំហឹង​ហោះ​ទៅ​បុក​ក្បាល​ជាមួយ​​​របាំង​បើក​គូទ​ក្រោយបណ្តាល​ឲ្យ​បែកក្បាល​ផុង​លលាដ៏ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អធ័ម។
ភ្លាម​ៗ​នោះ​ដែរ​សមត្ថកិច្ច​បាន​មក​ដល់​ចំណុច​កើតហេតុ និង​បាន​ឆែក​រក​អត្តសញ្ញាណ​របស់​បុរស​នោះ​ដើម្បី​ទាក់ទង​ទៅ​សាច់ញាតិឱ្យ​មក​ទទួលយកសព​ ចំណែករថយន្ត​ និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរ​ចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នរ​គ​បាល​រាជធានី​ភ្នំពេញ​៕

ជិះ​ម៉ូតូ​ទាក់​ដៃ​ចង្កូត​ជាមួយរថយន្ត​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​ភ្លាម


ខេត្ត​កណ្តាល​​៖ នារី​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​ស្លាប់​នៅ​នឹង​កន្លែង​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ តុលា នេះ ខណៈនារី​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​នៅ​ចំណុច​មុខ​ផ្ទះ​លោក​សុខ ចំរើន ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។
នារី​​រង​គ្រោះ​ឈ្មោះ​ពៅ ស្រី​រីន អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ​ ។
ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាកធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ុយ​ហ្ស៊ិុយ​គីលែត ពណ៌ស អត់​ស្លា​ក​លេខ បើក​ដោយ​នារី​រង​គ្រោះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​គ្នាដែរ​​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​បាន​ឡើង​វ៉ា​រថយន្ត​បម្រុង​ទៅ​មុន​ ប៉ុន្តែ​ពេល​នោះ​រថយន្ត​បាន​ងាក​ចង្កូត​មក​ឆ្វេង​គេច​ជ​ង្ហុគដែល​នៅ​ខាង​ស្តាំ​ដៃ​បណ្តាល​ឱ្យ​ប៉ះ​ដៃ​​ចង្កូត​ម៉ូតូ​​ដួលខ្ទាត​នារី​រង​គ្រោះ​ចូល​​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​តែ​ម្តង​។
ក្រោយ​កិន​មនុស្ស​ស្លាប់​ហើយ​ រថយន្ត​មិនបាន​ឈប់​ទេ គឺបាន​បន្ថែម​ល្បឿន​ទៅ​មុខ​បាត់​ស្រមោល​៕

ស្ត្រី​វ័យ​៥៥​ឆ្នាំម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខចាប់រំលោភ​ហើយ​សម្លាប់​ចោលក្នុង​ចំការ​ដំឡូង​



ខេត្តស្វាយរៀង ​៖ ​​​ករណី​រំលោភ​សម្លាប់​យ៉ាង​ឃោ​រឃៅ​ដែលអ្នក​ភូមិ​ស​ង្ស័យថា ​ជា​រឿង​ស្នេហា​ត្រីកោណ​នោះ ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ចុះ​ស្រាវជ្រាវ​វែក​​រកមុខ​ឃា​តក​រមក​ផ្តន្ទាទោស​អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍​​មក​ហើយ​ គ្រាន់តែ​ប្រាប់​ថា​មាន​តម្រុយ​ខ្លះ​ហើយ​។
ទាក់ទិន​ករណី​រំលោភ​សម្លាប់​នេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​រង​គ្រោះ​អាយុ​៥៥​ឆ្នាំ​ មុខរបរ​ធ្វើស្រែ ​មាន​ទីលំនៅ​ភូមិ​ទួល​ច្រេស ​ឃុំ​អណ្តូង​ត្របែក​ ស្រុក​រមាស​ហែក ​ត្រូវ​ជន​ល្មោភ​តណ្ហា​ចាប់​យក​ទៅ​រំលោភ​រហូត​បាន​សម្រេច ​រួច​សម្លាប់​ចោល​កាលពីវេលា​ម៉ោង​៦ ​និង​២០​នាទី​យប់ ​​ថ្ងៃ​ទី​០៩ តុលា​ ២០១៥ នៅ​ក្នុង​ព្រៃ​ចម្ការ​ដំឡូង​ខាងត្បូង​ផ្ទះ​ស្ត្រី​រង​គ្រោះ​ស្ថិត​នៅ​ភូមិ​ឃុំខាងលើ។
​​ករណី​នេះ​ដែរ​ ប្រភព​អ្នក​ជិតខាង​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ធ្លាប់​មាន​ប្តី​ដើម​ហើយ​បាន​លែងលះ​គ្នា​ក្រោយមក​ក៏​មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​ផ្សេង​ទៀត​ លុះ​ក្រោយមក​ទៀត​ឮ​ថា​ប្តី​ដើម​បាន​មក​សុំ​ជា​គ្នា​វិញ​ហើយ​ស្ត្រី​រង​គ្រោះ​ក៏​យល់ព្រម​ជា​នាគ្នា​ជាមួយ​ប្តី​ដើម​វិញ ក៏​ប៉ុន្តែ​ប្តី​ដើម​មិន​ទាន់​មក​រស់នៅ​ជាមួយ​ផង​ក៏​មាន​អំពើ​ចាប់រំលោភ​សម្លាប់​តែ​ម្តង​។
ទោះ​បី​ជាយ៉ាងណា​ សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ​យ៉ាង​សកម្ម​ដើម្បី​តាម​ចាប់​ជន​ស​ង្ស័យ​ឲ្យ​ខាង​តែ​បាន​៕

ស្ត្រី​ងងឹតមុខ​ដួល​លើ​ឆ្នាំងសម្ល​រលាក​ពេញ​ខ្លួន ដោយ​អត់​លុយ​ព្យាបាល ទុក​រហូត​ធ្ងន់ធ្ងរ


ខេត្ត​ត្បូងឃ្មុំ ៖ ស្ត្រី​ម្នាក់​ឈ្មោះ​តាំង មួយ អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ប្ញ​ស្សី ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ បាន​ងងឹតមុខ​ដួល​លើ​ឆ្នាំងសម្ល​កំពុង​តែ​ពុះ បណ្តាល​ឱ្យ​រង​របួស​រលាក​រលេះរលួយ​ពេញ​ខ្លួនប្រាណ ដោយសារ​តែ​ស្ថានភាព​ជីវភាព​ក្រីក្រ​ខ្វះខាត​លុយ​សម្រាប់​ព្យាបាល​នោះ ក៏​ត្រូវ​លោក​អ៊ំ​ជា​មេឃុំ​រកា​ព​ប្រាំ បាន​ស្នើ​សុំ​ទៅ​លោក​ប្រធាន​កាកបាទក្រហម​ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ព្រឹក​ថ្ងៃ​​ទី​១៦ តុលា ២០១៥ ដើម្បី​សុំ​ជួយ​ឧបត្ថម្ភ​ថវិកា​សំរាប់​ព្យាបាល ដែល​កំពុង​មាន​សភាព​ធ្ងន់ធ្ងរ​ដេក​នៅ​លើ​គ្រែ​តែ​ប៉ុណ្ណោះ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ តុលា ២០១៥ កន្លង​ទៅ ស្ត្រីរ​រង​គ្រោះ​បាន​រៀបចំ​ដាំបាយ និង​សម្ល​មួយ​ឆ្នាំង សម្រាប់​យក​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ប៉ុន្តែ​ចៃដន្យ​ស្ត្រី​ឈ្មោះ​មួយ បាន​ងងឹតមុខ ជា​ហេតុ​បណ្តាល​ឱ្យ​ដួល​ទៅ​លើ​ឆ្នាំ​សម្ល​កំពុង​តែ​ពុះ បណ្តាល​ឱ្យ​រលាក​ក្តៅ​ក្រហល់ក្រហាយ​ស្រែក​ទ្រហោយំ ហើយ​ក៏​ខក​ខាន​ទៅ​វត្ត  ។

លោក​បន្ត​ថា ដោយសារ​តែ​ជីវភាព​ក្រីក្រ ស្ត្រី​រង​គ្រោះ​នេះ​មិន​មាន​ថវិកា​សម្រាប់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ គឺ​បាន​សំងំ​នៅផ្ទះ​ហើយ​​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ស្ថានភាព​រលាក​ទឹក​សម្ល​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ។  ដោយ​ឃើញ​បែប​នេះ ទើប​លោក​មេ​ឃុំ​រកា​ព​ប្រាំ​បាន​ស​សេរ​លិខិត​មួយ​ច្បាប់ មក​កាន់​ប្រធាន​កាកបាទក្រហម​ស្រុក​ត្បូងឃ្មុំ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ផ្តល់​ជា​ថវិកា ។

លោក​អ៊ុំ ជា​មេឃុំ​រកា​ព​ប្រាំ​បាន​ប្រាប់​ថា ក្រោយ​ពីរ​លាក​ពេញ​ខ្លួន ត្រូវ​បាន​អ្នក​ភូមិ​ជួយ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព រួច​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​សម្រាក​បាន​តែ​១​ថ្ងៃ ក៏​បញ្ជូន​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​នៅ​កំដរ ។  ដោយ​រាល់ថ្ងៃ​បាន​​ពេទ្យ​មណ្ឌល​សុខភាព​រកា​ព​ប្រាំ​ជួយ​ព្យាបាល និង​ឃើញ​ពី​ការ​លំបាក​ពេក ត្រូវ​អាជ្ញាធរ​បាន​ជួយ​រាយ​លុយ​ពី​អ្នក​ភូមិ​ជាង​១០​ម៉ឺន​រៀល យក​ទៅ​ជូន​សម្រាប់​ចំណាយ​លើ​ថ្នាំសង្កូវ ។

ខេត្តស្វាយរៀង‬ ៖ យ៉ាងហោចណាស់កម្មករប្រុស-ស្រី15នាក់បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ ដោយសារ រថយន្តក្រុងវៀតណាម បុករថយន្តដឹកកម្មករ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍ នេះបាន កើតឡើង នៅម៉ោង ៦និង៤០នាទីព្រឹកថ្ងៃទី១៩ ឧសភា ២០១៥ តាមបណ្តោយផ្លូវ ជាតិលេខ១ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
សេចក្តីរាយការណ៍បន្តថា មុនពេលកើត ហេតុគេឃើញ រថយន្តក្រុងវៀតណាម 15SH បើកក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ ចំណុចកើតគ្រោះថ្នាក់ រថយន្តក្រុង វៀតណាមបាន បើកជែងវ៉ា រថយន្តមួួយផ្សេងទៀត ទើបទៅបុក រថយន្តដឹកកម្មករដែលបើកបញ្ច្រាស ទិសគ្នាចំពីមុខ ពេញទំហំតែម្តង ។ ក្រោយកើតហេតុ អ្នកបើកបរ រថយន្តបង្កជន ជាតិវៀតណាម បាន ត្រូវឃាត់ខ្លួន ។









ភីលីពីន៖យ៉ាងហោចមានមនុស្ស៤៥នាក់ស្លាប់និង២៦នាក់បាត់ខ្លួននៅក្នុងអគ្គិភ័យឆេះរោងចក្រស្បែកជើង Kentex Manufacturing Corp ក្នុងទីក្រុងម៉ានីលប្រទេសភីលីពីនកាលពីល្ងាចថ្ងៃចន្ទនេះដោយភ្លើងចាប់ឆេះពីកន្លែងផ្ទុកសារធាតុគីមី មានមនុស្សរត់ចេញបានខ្លះតែកម្មករជាច្រើនទៀតជាប់នៅជាន់ទី២នៃរោងចក្រដោយក្រុមពន្លត់អគ្គិភ័យចាយពេល៥ម៉ោងដើម្បីអាចគ្រប់គ្រងបាន និងប្រមូលយកសាកសពជាច្រើននៅក្នុងអាគានោះ ចំពោះមនុស្សដែលបាត់ខ្លួនអាចនឹងមិនមានអ្នកនៅរស់នោះទេ ។




ប្រភពព័ត៌មានមកពី ABC Cambodia Fm 107.5 Mhz Fb Page

សាកសពរបស់លោកយាយមកដល់ពេលនេះហើយនៅតែរកសាច់ញាតិមិនទាន់ឃើញដដែល ឥឡូវត្រូវបានព្រះតេជគុណ ហ៊ុន លៀង ធ្វើបុណ្យនិងឧទ្ទិសកុសលជូនគាត់និងបូជារួចរាល់ហើយ រីឯធាតុរបស់គាត់ បានយកមកដំកល់ទុកនៅកុដិរបស់ព្រះតេជគុណ បើកូនចៅណាស្គាល់ រឺដឹងថាជាញាតិ សូមមកសាកសួរ និងទទួយកនៅកុដិលេខ៣ វត្តឧត្តរាវតី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ..




ប្រភពព័ត៌មានមកពី ABC Cambodia Fm 107.5 Mhz Fb Page

កងកម្លាំងនគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនមនុស្ស ០២នាក់ ប្រុស ០១នាក់
ស្រី ០១នាក់ ជាមុខសញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ដោយធ្វើការដកហូតម៉ូតូ DUKE មួយគ្រឿង។ (14-03-2015)



ប្រភពព័ត៌មានមកពី ABC Cambodia Fm 107.5 Mhz Fb Page

 ឧទ្ធម្ភាគចក្រថៃទំលាក់អាហារនិងទឹកអោយទៅទូកដែលពេញដោយជនជាតិ Rohingya ជាង300នាក់ក្រោយពេលរសាត់អណ្តែតលេីទឹកសមុទ្រជាង2ខែដោយគោលបំណងគឺសំដៅទៅប្រទេសម៉ាឡេសីុដែលបានរសាត់ចូលដែនសមុទ្ររបស់ប្រទេសថៃ ដោយពួកគេចេញពីប្រទេសភូមាគេចពីជំលោះសាសនានៅប្រទេសភូមាដែលនៅលេីទូកមានក្មេងចាស់ និងទារក ថៃ ឥណ្ឌូនសីុនិងម៉ាឡេសីុមិនអាចទទួលចំនួនជនភៀសខ្លួនទាំងអស់ដែលមានដល់ទៅរាប់មឺុននាក់និងខ្លះទៀតគឺមកពីប្រភេទបង់ក្លាដេស ពេលខ្លះក៏សំរេចចិត្តរុញទូកនោះទៅកណ្តាលសមុទ្រវិញ។មកដល់ពេលនេះពួកគេមិនទាន់ដឹងជោគវាសនានឹងត្រូវរសាត់អណ្តែតដល់ណារឺស្លាប់ពេលណានោះទេ អ្នកដែលស្លាប់ភាគច្រេីនគឺដោយអត់ឃ្លាន ខ្សោយកំលាំងដែលត្រូវបានបោះសាក់សពចូលក្នុងទឹកសមុទ្រ ក្រុមទូកខ្លះទៀតត្រូវទុកចោលកណ្តាលសមុទ្រដោយពួកឈ្មួញកពួកគេមកជួញដូរដោយសន្យាបញ្ចូនទៅដល់ប្រទេសល្អ តែពេលបានលុយហេីយក៏ទុកចោលអោយស្លាប់តាមយថាកម្មនៅកណ្តាលសមុទ្រ។គ្រាន់តែឃេីញអាហារដែលថៃទំលាក់អោយពួកគេលោតចូលទឹកហែលទៅយកភ្លាមដោយភាពស្រេកឃ្លាន គេនៅប៉ាន់ប្រមានថាមានទូកនៃជនជាតិRohingya រាប់សឹបទូកទៀតដែលមានមនុស្សច្រេីនជាងមឺុននាក់នៅកណ្តាលសមុទ្រ




ប្រភពព័ត៌មានមកពី ABC Cambodia Fm 107.5 Mhz Fb Page

ភ្នំពេញ-នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៥ ម៉ោង ០២និង១៥ នាទី រំលងអធ្រាត្រ មានករណីលួចមានស្ថានទម្ងន់ទោស ( ប្លន់ម៉ូតូ ) នៅ មុខផ្ទះលេខ ៣១ ផ្លូវ ១៦៧ ភូមិ ៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន បង្កដោយជនសង្ស័យមានគ្នា ០៥ នាក់ ប្រុស ( រត់គេច ០៤ នាក់ ) ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ១ នាក់ មានឈ្មោះ ចាន់ ដារ៉ា ភេទ ប្រុស អាយុ ២២ ឆ្នាំ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១១២បេ ផ្លូវ ៦៩ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌមានជ័យ ឯជនរងគ្រោះឈ្មោះ ហាក់ គឹមហ៊ាង ភេទ ប្រុស អាយុ ២៦ ឆ្នាំ ខ្មែរ មុខរបរ លក់ទូរស័ព្ទ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ បេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ( ជាម្ចាស់ម៉ូតូ ) និងជនរងគ្រោះម្នាក់ ទៀត ឈ្មោះ តឹម នរគី ភេទ ស្រី អាយុ ២៤ ឆ្នាំ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ ៩១៤ ផ្លូវ ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ( ជាម្ចាស់កាបូបយួរ ) ហើយសម្ភារដែលបាត់បង់មាន ៖ ម៉ូតូ ០១ គ្រឿង ម៉ាក SCOOPY ពណ៌ ស មិនចាំស្លាកលេខ ,កាបូបយួរមួយ ពណ៌ ខ្មៅ ក្នុងនោះមាន លុយ ១៤០ ដុល្លា ,ទូរស័ព្ទ ០៣ គ្រឿង ( ម៉ាក HTC ពណ៌ ស ,ម៉ាក អាយហ្វូនហ្វាយ ពណ៌ ខ្មៅ និងម៉ាក ណូគា ពណ៌ ខ្មៅ ( របស់ជនរងគ្រោះ ) ។ វត្ថុតាងសមត្ថកិច្ចដកហូតបានមាន ៖ ម៉ូតូ ០១ គ្រឿង ម៉ាក និច ពណ៌ ត្រួយចេក ពាក់ស្លាកលេខ 1CK-4524 ភ្នំពេញ ,លេខតួ-ម៉ាស៊ីន 303915 ,លេខម៉ាស៊ីន ,អាវុធខ្លី ០១ ម៉ាក ប៉េអាកុល (ប្រើហ្គាស) លេខ 003090 (របស់ជនសង្ស័យ)។ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ហាក់ គឹមហ៊ាង បានជិះម៉ូតូ របស់ខ្លួនម៉ាកខាងលើ ដោយឌុបជនរងគ្រោះឈ្មោះ តឹម នរតី ( ត្រូវជាសង្សារ ) ចេញពីហូបអីនៅផ្សារសូរិយាម៉ល គោលបំណង ត្រឡប់ទៅផ្ទះនៅម្តុំសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុ ស្រាប់តែ មានជនសង្ស័យ ០៥ នាក់ ប្រុស មានឈ្មោះ ចាន់ ដារ៉ា ( ចាប់បាន ) ,ឈ្មោះ រ៉ន ( រត់គេចខ្លួន ) ,ឈ្មោះ បញ្ញា ( រត់គេចខ្លួន ) ,ឈ្មោះ ចិត្ត ( រត់គេចខ្លួន ) និងម្នាក់ទៀត មិនស្គាល់ឈ្មោះ បានជិះម៉ូតូ ០៣ គ្រឿង ដោយឈ្មោះ រ៉ន បើកម៉ូតូ ម៉ាក និច ពាក់ស្លាកលេខ 1CK-4524 ភ្នំពេញ ,ឈ្មោះ ចិត្ត ជិះម៉ូតូ ម៉ាក ឡែត ពណ៌ ខ្មៅ លាយ ក្រហម និងម្នាក់ទៀត មិនស្គាល់ឈ្មោះ បើកម៉ូតូ ម៉ាក សេ១២៥ ពណ៌ ខ្មៅ ដោយឌុបឈ្មោះ បញ្ញា បានជិះមកពីក្រោយកៀរ និងស្ទាក់ម៉ូតូរបស់ជនរងគ្រោះ អោយឈប់ រួចជនសង្ស័យឈ្មោះ ចាន់ ដារ៉ា បានដកអាវុធខ្លី ម៉ាកខាងលើ ភ្ជង់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ បញ្ញា បានទៅដណ្តើម យកម៉ូតូ និងកាបូបយួររបស់ជនរងគ្រោះទាំងពីរ ដែលកាបូបយួរ របស់ជនរងគ្រោះដាក់ធ្ពាក់នៅរានកណ្តាល ប្រឡោះជើង ( បានសម្រេច ) រួចនាំគ្នាបើកម៉ូតូគេចខ្លួនបាន ពេលនោះកម្លាំងសមត្ថកិច្ច ដែលកំពុងល្បាតក្បែរនោះ បានឃើញក៏បានអន្តរាគមន៍ ដេញតាមស្ទាក់ចាប់បានជនសង្ស័យម្នាក់ឈ្មោះ ចាន់ ដារ៉ា និងបានដកហូតវត្ថតាងខាងលើ ។ ពីស្នងការដ្ឋាននគរបាលរាជធានី




ប្រភពព័ត៌មានមកពី ABC Cambodia Fm 107.5 Mhz Fb Page

ខេត្តសៀមរាប ៖ មានរឿងហួសចិត្តមួយបានធ្វើឲ្យមានភ្ញាក់ផ្អើលចំពោះរថយន្តតូរីសមួយគ្រឿង ដែលជារថយន្តខូច បើកជ្រុលល្បឿនទៅបុករថយន្តតូរីសដែលសណ្ដោងក្រឡាប់ធ្លាក់ស្ពាន កាលពីវេលាម៉ោង៣និង៣០នាទី នៅចំណុចស្ពានតូច ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥។
តាមការឲ្យដឹងពីអ្នកបើករថយន្តខាងក្រោយរថយន្តកើតហេតុ ដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តតូរីស២គ្រឿង ដែលជារថយន្តរបស់ក្រុមហ៊ុន ZIFAM SUDIMA PHARMACEUTICAL CO .,LTD និងជាក្រុមហ៊ុនដឹកថ្នាំពេទ្យចែកចាយតាមហ្វាម៉ាស៊ី បណ្ដាខេត្ត/ក្រុង ដែលមានទីលំនៅ ផ្ទះលេខ៣៩ ផ្លូវ៣៧៦ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ បានសណ្ដោងគ្នាចេញពីស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងគោលបំណងយកទៅជួសជុលនៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចស្ពាន មានស្ថានភាពដីទួលឡើងស្ពាន ដែលគ្មានបង្កាន់ដៃ ខណៈពេលដែលផ្លូវកំពុងតែធ្វើការជួសជុល ក៏ស្រាប់តែរថយន្តដែលជាអ្នកសណ្ដោងម៉ាកតូរីស ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 2B- 5954 បានបើកលឿនពេក ព្រោះភ្លេចគិតថាដីមិនរាបស្មើ ដល់ចុះទួល ដល់ឡើងទួលវិញ ក៏បានចាប់ហ្វ្រាំង បណ្ដាលឲ្យរថយន្តដែលខូច ពាក់ស្លាកលេខភ្នំពេញ 2C- 2552 សណ្ដោងនៅពីក្រោយមិនទាន់អស់ល្បឿនបានជ្រុលបុកពីក្រោយរថយន្តសណ្ដោង បណ្ដាលឲ្យរថយន្តសណ្ដោងជ្រុលធ្លាក់ទៅនៅក្រោមស្ពានក្នុងរថយន្ត បានធ្វើមនុស្សប្រុស–ស្រី៥នាក់រងរបួសស្រាល ចំណែករថយន្តខូចខាតទាំងស្រុង។
ករណីគ្រោះថ្នាក់ដោយគ្នាឯងនោះបានធ្វើឲ្យប្រជាពលរដ្ឋលាន់មាត់ថា នេះជាសំណាងល្អក្នុងមួយពាន់គ្រោះថ្នាក់ ដោយសារតែខ្សែសណ្ដោងបានដាច់ទាន់ កុំអីរថយន្តតូរីសដែលខូច ធ្លាក់សង្កត់ពីលើទៀត ប្រាកដជាធ្វើឲ្យមានមនុស្សគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតក៏មិនដឹង៕ ពី HRNews24



ប្រភពព័ត៌មានមកពី ABC Cambodia Fm 107.5 Mhz Fb Page

 សពក្មេងប្រុសម្នាក់ដែលបាត់ខ្លួនដោយលង់ទឹកស្លាប់ ពេលមកចាប់ក្តាមជាមួយម្តាយឪពុក នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១០ឧសភានោះ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានរកឃើញ និងប្រគល់សាកសពអោយក្រុមគ្រួសារវិញហើយ ។ ពីលោកពូ Huy Bunleng





ប្រភពព័ត៌មានមកពី ABC Cambodia Fm 107.5 Mhz Fb Page

គ្រោះថ្នាក់ចរាចរណ៍ 10:20នាទី នៅផ្លូវសហពន្ធរុស្សី ក្បែរវត្តសភាឃួន... ឡានធន់ធំស្លាកលេខភ្នំពពេញ 3A-2515 បុកជាមួយរ៉ឺម៉កដឹកដែកបណ្ដាលអោយក្រឡាប់ និងមានបុរសអ្នកបើករ៉ឺម៉ករងរបួសធ្ងន់ម្នាក់ នៅកន្លែងកើតហេតុ។






ប្រភពព័ត៌មានមកពី ABC Cambodia Fm 107.5 Mhz Fb Page

មហាសេដ្ឋីចិនលំដាប់ Billionaire លោក Li Jinyuan ចាយលុយនាំបុគ្គលិកខ្លួន6400នាក់ ទៅដើរកំសាន្តលំហែកាយ នៅប្រទេសបារាំងរយៈពេល4ថ្ងៃ ដោយជាកាដូសំរាប់លើកទឹកចិត្តបុគ្គលិកខ្លួន ។ លោកលី ជានាយកគ្រប់គ្រងនៃសហគ្រាស Tiens របស់ប្រទេសចិនដែលមានបុគ្គលិកសរុបចំនួន 12000នាក់ ដោយដំណើរកំសាន្តនេះចំណាយលុយអស់ចំនួន15លានដុល្លា ដោយលោកលីបានកក់បន្ទប់ចំនួន4760បន្ទប់ នៅសណ្ឋាគាផ្កាយ៥ ចំនួន79ម៉ោង ដែលបុគ្គលិកទាំងអស់បានកំសាន្ត នៅកន្លែងថ្លៃបំផុតរបស់បារាំងគឺនៅ Promenade Des Anglais ដោយស្លៀកពាក់ពណ៌ខៀវនិងស តំរៀបជាពាក់ "Tiens Is Nice" នៅបណ្តោយឆ្នេរ D'Azur ដែលជាការបំបែកកំនត់ត្រាចំនួនក្រុមទេសចរច្រើនជាងគេបំផុត (y)។








យន្តហោះដឹកអ្នកដំណើរ MA60 ជើងហោះហើរ JR1529 ចុះចតខុសផ្លូវធ្លាក់ទៅវាលស្មៅ បណ្ដាលអោយមានអ្នករបួស5នាក់ ក្នុងចំណោមអ្នកដំណើរ45នាក់ និងបុគ្គលិកយន្តហោះ7នាក់ ដែលត្រូវបានជំលៀសដោយសុវត្តិភាព នៅវេលាម៉ោង11:57នាទី ថ្ងៃអាទិត្យនេះនៅព្រលានយន្តហោះ Fuzhou ខេត្ត Fujian ប្រទេសចិន ។




រូបភាពនៃគ្រោះថ្នាក់ចរាចរនៅបន្ទាយមានជ័យដោយឡានឆ្លាម បុកម៉ូតូពេញទំហឹងដែលមានជនរងគ្រោះប្រុស2នាក់និងស្រ្តីពោះធំម្នាក់របួសធ្ងន់ ហេីយបន្តទៅបុកកង់បីមួយគ្រឿងទៀតបណ្តាលអោយម្ចាស់កង់បីស្លាប់នៅកន្លែង ដែលស្ថិតនៅភូមិបឹងឈូក ផ្លូវពីសេរីសោភណ័ទៅសៀមរាប ។





ប្រភពព័ត៌មានមកពី ABC Cambodia Fm 107.5 Mhz Fb Page

វីដេអូ​បង្ហាញ​ពី​អគារ​ដួល​រលំ​ស្ដែង​ៗ​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់

គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​កម្រិត ៧,៨​រ៉ិចទ័រ ដែល​វាយ​ប្រហារ​ប្រទេស​នេប៉ាល់​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បាន​ឆក់​យក​ជីវិត​មនុស្ស​សរុប ៥៤៨៩​នាក់​ហើយ គិត​មក​ត្រឹម​ពេល​នេះ។ យ៉ាង​ណា​មិញ វីដេអូ​ស្ដែងៗ​បង្ហាញ​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ ទើប​ចេញ​ផ្សាយ​បន្ត​បន្ទាប់ ខណៈ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដូច​ភ្លៀង​រលឹម។





Tek Pnek Kmeng Peal, ទឹកភ្នែកក្មេងស្ទាវ,​ ទឹកភ្នែកក្មេងពាល, ខេម, Khem New Song 2015

Ctn Comedy Pekmi 2015,ក្រុមកំប្លែង ពាក់មី Khmer Comedy 18 04 2015 Perkmi 2015

ខេត្តកំពង់ស្ពឺ ៖ មនុស្ស៧នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុង ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា កាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី២៧ មេសា ២០១៥ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ៤២-៤៣ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ។



ខេត្តសៀមរាប ៖ នំអន្សម​យក្ស ដែលមាន​ទម្ងន់​៣,២​តោន សម្រាប់​ការដាក់​តាំង​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន​ឆ្នាំ​២០១៥ ត្រូវគេ​ដាក់​ស្ងោរ​ហើយ កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៥​។ អន្សម​យក្ស​នេះ ត្រូវគេ​រំពឹងថា នឹង​ឆ្អិន​នៅ​រយៈពេល​៣​ថ្ងៃ​ទៀត​។​ 








MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget